ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីកា រព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូ វីដ១៩ថ្មីនោះទេ។

ករណីជាសះស្បើយចំនួន១៣នាក់រួមមាន៖ជនជាតិខ្មែរ ជាសះស្បើយចំនួន០៦នាក់ បុរស ទាំង០៥នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើង ហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជា សះស្បើយ ។

និងស្ត្រីជនជាតិខ្មែរអាយុ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី សហរដ្ឋអាមេរិក បានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ។

ជនជាតិចិន ជាសះស្បើយចំនួន០៧នាក់ បុរស-ស្ត្រីជនជាតិចិនទាំង ០៧នាក់ខាងលើ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ។

សូមជម្រាបថា គិតត្រឹម ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៥១នាក់ (ស្រី៥២នាក់ និងបុរស១៩៩នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប២២នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ