សម្តេចតេជោ ហ៊ុន សែន ឧបត្ថម ថវិកា៥ម៉ឺន ដុល្លាអាមេរិក និង២០លានរៀលជូនគ្រួសារសព ឧត្តមសេនីយ៍ទោ ស សាវី ដែលបាន ស្លាប់ ដោយសារ ជំងឺកូវិដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ 

នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនសែន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី១ ខែមថុនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម សែម សុវណ្ណនី ថ្លែងថា ក្នុងនាម មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានក្តីតក់ស្លុតក្តុកក្តួល ក្នុងចិត្តឥតឧបមា  ដែល លោក ឧត្តមសេនីយ៍ទោ ស សាវី នាយករង វិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី ក្នុងតួនាទីជានាយទាហានគាំទ្រថ្នាក់ជាតិ បានពលី ក្នុងអំឡុងពេលកំពុងបំពេញបេសកកម្ម។

លោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល, ភរិយា ឈ្មោះ ប្រាក់ ពៅ អាយុ៤៩ឆ្នាំ មានកូន៣នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ