សពកងទ័ពមួយខៀវកម្ពុជាដែលស្លាប់ដោយសារកូវីដ១៩ ត្រូវដឹកតាមយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉ាម៉ាកូ
ពិធីជូនដំណើរសព
ព្រលានយន្តហោះ,ទីក្រុងហ្កាវ នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០លោកវរសេនីយ៍ឯក ជួន វុទ្ធី មេបញ្ជាការកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ ព្រមទាំងនាយទាហាន នាយទាហានរងទាំងអស់ដែលបម្រើការក្នុងក្រមខណ្ឌ អង្គការសហប្រជាជាតិ នៃសាធារណរដ្ឋ ម៉ាលី បានដឹកនាំកម្លាំង ចូលរួមពិធីជូនដំណើរសព លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានទទួលមរណកាលនៅវេលាម៉ោង០៤ៈ៤៣នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឆ្ពោះ ទៅរដ្ឋធានីបាម៉ាកូ នឹងគ្រោងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធខាងលើនេះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋធានីបាម៉ាកូ សាធារណរដ្ឋម៉ាលី ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ (SRSG), មេបញ្ជាការទាហានមួកខៀវ(FC) , ថ្នាក់ដឹកនាំមន្ត្រី យោធាស៊ីវិល កងយោធាមួកខៀវក្នុងតំបន់MINUSMA ព្រមទាំងមន្ត្រីម្ចាស់តំបន់ផងដែរ។