វ៉ាស៊ីនតោន ៖ ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump កំពុងពិភាក្សា អំពីលទ្ធភាពរៀបចំកិច្ចចរចាដោយផ្ទាល់សាជាថ្មីរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអង្គារ ទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤។

ប៉ុន្តែគិតមកទល់ពេលនេះ លោក Trump នៅពុំទាន់ធ្វើការសម្រេចចិត្តចុងក្រោយទេ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីអ្នកដែលដឹងអំពីបញ្ហានេះថា គោលដៅដំបូងរបស់លោក Trump គឺចង់ធ្វើការរួមគ្នាឡើងវិញជាមូលដ្ឋាន។

ចំណែកប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា មេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងពិភាក្សាពីបញ្ហាមួយចំនួន មានដូចជាភាពតានតឹងនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។

 

លោក Trump សង្ឃឹមថា នឹងមានការរីកចម្រើនក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

ជំនួបរវាងលោក Trump និងលោក Kim នៅក្នុងឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី គឺជាជំនួបកំពូលលើកដំបូងដែលមិនធ្លាប់មានរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ប៉ុន្តែប្រទេសទាំងពីរបានបរាជ័យក្នុងការបង្រួមការខ្វែងគំនិតគ្នា ហើយមិនមានការរីកចម្រើនអ្វីឡើយចំពោះទំនាក់ទំនងទ្វេភាគី៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ