លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុប្រកាសឱ្យម្ចាស់ផេកចំនួន២ចេញមុខ កែតម្រូវ ពាក្យពេចន៍ និងរូបភាពជាបន្ទាន់
4 ឆ្នាំ មុន
នៅលើផេកផ្លូវការរបស់ លោក ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសឱ្យម្ចាស់ផេកចំនួន២ ដែលបានប្រើប្រាស់ពាក្យ ពេចន៍ រូបភាពបំផ្លើសខុសពីការពិត ចូលខ្លួនមកសារភាពកំហុសជាបន្ទាន់ ដោយលោកបានលើកឡើងថា «ក្នុងនាមខ្ញុំស្នងការនគរបាលខេត្តព្រះសីហនុ សូមជូនដំណឹង ទៅ ម្ចាស់ផេក ឈ្មោះ ស្រីណុច និង បងសយ (ចេញមុខកែតំរូវ ពាក្យពេជន៍និងរូបភាពជាបន្ទាន់)។
ការប្រកាសឱ្យចូលខ្លួនមកសុំទោសជាសាធារណៈនេះបន្ទាប់ពីម្ចាស់ផេក ទាំងពីរ យករូបភាពចាស់មកបង្ហោះ ដាក់ថាមានការលិច លង់ នៅថ្ងៃ ទី ១ និង ថ្ងៃទី ២/៨/២០(ធ្វើឲមានការយល់ច្រឡំថាមានការលិចលង់ក្នុងខេត្តព្រះសីហនុ)។ដោយលោកបានបន្ថែមថា« បើមិនដូច្នោះទេ ខ្ញុំនិងចាត់ចែងតាមជំនាញពេលឆាប់ៗនេះ»៕SP
sp