លោក ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង ១១និង៣៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រមេឃនៅតែមានភាពអ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងទឹករលក នៅចន្លោះឃ្លង បង្គួរ។

ជាមួយគ្នានោះផងដែរ លោក ជួន ណារិន្ទ បានដាក់បទបញ្ជារជាប្រចាំ ដល់កម្លាំងនគរបាលទេចរណ៍និងនគរបាលចរាចរផ្លូវទឹកអោយជានិច្ចជាកាលត្រូវពង្រឹងគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ ត្រឹមរយ:ចម្ងាយ ០៥ម៉ែត្រចុះ, និងបានហាមមិនឲ្យក្មេងតូចៗ(អាយុប្រហែល ៧ឆ្នាំចុះ) ចុះលេងទឹក ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។

ជាចុងក្រោយ លោកស្នងការ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ