ស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាត់ការផ្លូវច្បាប់ ចំពោះសារព័ត៌មាន និង ផេកហ្វេសប៊ុកណា ផ្សាយព័ត៌មានបំពុលសង្គម
4 ឆ្នាំ មុន
ភ្នំពេញ ៖ សមត្ថកិច្ចនៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការណ៍តាមច្បាប់ចំពោះសារព័ត៌មាន ឬផេកទាំងឡាយណាដែលតែងតែផុស ស៊ែរ ព័ត៌មានមិនពិតដែលមានបំណងបំពុលបរិយាកាសសង្គម ។
ការប្រកាសចាត់ការតាមផ្លូវច្បាប់នេះ បន្ទាប់ពីផេកមួយបានឡាយព័ត៌មានចាស់ទាក់ទងទៅនឹងករណីអគ្គិភ័យដែលបានកេីតឡេីងតាំងពីខែសីហា ឆ្នាំ២០១៩ ដែលធ្វេីឲ្យប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញមានការយល់ច្រឡំ។
ជាមួយគ្នានេះ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសបដិសេធរបស់ចំពោះសារព័ត៌មាន និងផេកមួយចំនួនដែលចង់ល្បី ចង់បានការចាប់អារម្មណ៍ និងចង់បាន Like និង Share ច្រេីន ដែលបានស៊ែរតែផ្តេសផ្តាស នាំឲ្យយល់ច្រឡំ៕EB