លោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរយៈទំព័រហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះសារ សុំទោស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ជុំវិញករណីដែល លោកបានប្រើប្រាស់កំលាំងប្រជាការពារ (ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ)ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ។ 

លោកស្នងការនគរបាលខេត្តសៀបរាប តាមរយៈការផ្សផ្សាយខាងលើបានថ្លែងថា ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ខ្ញុំបាទសូមគោរពសុំទោសចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ករណីដែលខ្ញុំបាទបានប្រើប្រាស់កំលាំងប្រជាការពារ (ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ) ចុះប្រតិបត្តិការការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី23 ខែ06 ឆ្នាំ2020 ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ ខ្ញុំបាទគោរពជម្រាបជូនថាបច្ចុប្បន្ននេះ ខ្ញុំបាទបានអោយមន្ត្រីជំនាញហៅបុគ្គលនេះមកអប់រំណែនាំរួចរាល់ហើយ៕SS

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ