វៀតណាម៖ គណៈកម្មាធិការជាតិដឹកនាំការទ​ប់ស្កាត់ និង គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានផ្ញើ​ឯក​សារទៅអាជ្ញាធរតាមខេត្ត-ក្រុង ទាក់ទងនឹងការឆ្លើយតបទៅនឹងគ្រោះមហន្ត​រាយធម្មជាតិក្នុ​ងប៉ុន្មា​​នខែ​ចុងក្រោយនៃឆ្នាំនេះ ដែលឯកសារបានបញ្ជាក់ថា គ្រោះធម្មជាតិបានកើតឡើងម្តងហើយម្តងទៀត នៅក្នុងតំបន់ជាច្រើនចាប់តាំងពីដើមឆ្នាំមក ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់អាយុជីវិត ទ្រព្យ​សម្បត្តិ និង ផលិតកម្មរបស់អ្នកស្រុក។

 

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានទឹក និង ឧតុនិយមបាននិយាយថា មានព្យុះរហូ​តដល់​ទៅ១០និង ព្យុះត្រូពិចត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហា​រសមុទ្រវៀតណាមខាងកើ​តក្នុងរយៈពេ​លប៉ុន្មានខែទៀតនៃឆ្នាំ ២០២២ ដែលភាគច្រើននឹងកើតឡើងនៅក្នុងខែតុលា និង វិច្ឆិកា ខាងមុខនេះ។

 

លោកបានបញ្ជាក់បន្ថែមទៀតថា ស្ថានភាពនឹងបន្តមានភាពស្មុគស្មាញ និង មិនអាចទាយទុកជាមុ​ន​បានប៉ុន្តែព្យុះប្រហែល៨ទៅ១០នឹងសកម្មខ្លាំងនៅក្នុងសមុទ្រវៀតណាមខាងកើត ដែលក្នុងនោះ​មាន៥​អាចប៉ះពាល់ដោយផ្ទាល់ដល់ដីគោក ហើយទឹកភ្លៀងនៅតំបន់ភាគខាងជើង កណ្តាល និងតំប​ន់ខ្ពង់​រាប​កណ្តាលនឹងខ្ពស់ជាងមធ្យមភាគនៃឆ្នាំមុនៗ ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃទឹកជំនន់និងការបាក់​ដី។

 

គណៈកម្មាធិការជាតិដឹកនាំការទ​ប់ស្កាត់ និង គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានស្នើឱ្យគ្រប់មូលដ្ឋា​ន​រៀ​បចំការត្រៀមលក្ខណៈចាំបាច់ ធ្វើបច្ចុប្បន្នភាពលើការអភិវឌ្ឍន៍អាកាសធាតុ និង ផ្តល់អាទិ​ភាពដ​ល់កា​រការពារអាយុជីវិតរបស់ប្រជាជន ដើម្បីបង្ការ និង ឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះគ្រោះម​ហន្តរាយ​ធម្មជាតិនាពេលខាងមុខ ក៏ដូចជាជំនះផលវិបាក ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យ​ក្រសួ​ង​ធន​ធានធម្មជាតិ និង បរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ការព្យាករណ៍ និង ការវាយ​តម្លៃ​ឱ្យបានទាន់ពេលវេលា និង ត្រឹមត្រូវ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ