ភ្នំពេញ ៖ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហានេះ នៅកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៣៥ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរហួសសរុប ៦៦នាក់ ក្នុងនោះអ្នកស្លាប់មាន២២នាក់ និងរបួស ៤៤នាក់។ នោះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងដដែល បានលម្អិតថា នាថ្ងៃទី១ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៦ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស៤នាក់ នៅភ្នំពេញ កំពង់ចាម កោះកុង កំពង់ធំ បាត់ដំបង និងឧត្តរមានជ័យ ថ្ងៃទី២ មានគ្រោះថ្នាក់ ៥ករណី បណ្ដាលឱ្យមនុស្សស្លាប់១នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ចាម និងថ្ងៃទី៣ សីហា មាន ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ចាម។
ដោយឡែកថ្ងៃទី៤ ទី៥ និងទី៦សីហា លោក ទូច សុឃៈ បានលម្អិតទៀតថា ថ្ងៃទី៤ មានគ្រោះថ្នាក់ចរាចរណ៍៦ករណី បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួស ៦នាក់ នៅភ្នំពេញ តាកែវ សៀមរាប ក្រចេះ និងបន្ទាយមានជ័យ ថ្ងៃទី៥ មាន៦ករណី បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួស ១០នាក់ នៅ ភ្នំពេញ ព្រះសីហនុ កណ្ដាល កោះកុង និងថ្ងៃទី៦សីហា មានគ្រោះថ្នាក់ចរាចរណ៍៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួស១០នាក់ នៅភ្នំពេញ កំពង់ឆ្នាំង ស្វាយរៀង បន្ទាយមានជ័យ និងក្រចេះ៕