អូស្ត្រាលីជម្លៀសមនុស្សរាប់ពាន់នាក់ ខណៈទីក្រុងស៊ីដនីប្រឈមនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៦០ ឆ្នាំ មកនេះ
ស៊ីដនី៖ អាជ្ញាធរអូស្ត្រាលីគ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀតនៅថ្ងៃច័ន្ទ ពីតំបន់ជាយក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចទីក្រុងស៊ីដនី ដែលត្រូវបានគេកំណត់ថាជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៦០ ឆ្នាំ ជាមួយនឹងភ្លៀងធ្លាក់មួយថ្ងៃថែមទៀត។
ភ្លៀងធ្លាក់មិនព្រមឈប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ បានបណ្តាលឱ្យទឹកទន្លេ នៅរដ្ឋញូវសៅវែល (New South Wales) រដ្ឋដែលមានចំនួនប្រជាជនរស់នៅច្រើនបំផុតនៅប្រទេសអូស្រ្តាលី បណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំង និងបង្កឱ្យមានការអំពាវនាវឱ្យមានការជម្លៀសប្រជាជនជាលក្ខណៈទ្រង់ទ្រាយធំ។
តួយ៉ាង សេវាសង្គ្រោះបន្ទាន់របស់រដ្ឋញូវសៅវែល បាននិយាយនៅក្នុងប្រព័ន្ធធ្វីតធឺកាលពីថ្ងៃអាទិត្យថា “ទឹកជំនន់ទំនងជាខ្ពស់ជាងទឹកជំនន់ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ១៩៦១” ។ អាជ្ញាធររំពឹងថា អាកាសធាតុបង្កដោយធម្មជាតិនឹងបន្តរហូតដល់ថ្ងៃពុធ។
ទឹកជំនន់ដែលហូរយ៉ាងលឿនបានបណ្តាលឱ្យផ្ទះជាច្រើនត្រូវបានគួចត្របាញ់យកទៅ ដោយរួមទាំង យានយន្តនិងសត្វចិញ្ចឹម ទឹកហូរដាច់លិចផ្លូវ ស្ពាន ផ្ទះ និងកសិដ្ឋានជាដើម នេះបើមើលឃើញតាមការផ្សាយរបស់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
សេវាកម្មសង្គ្រោះបន្ទាន់រដ្ឋញូវសៅវែល បាននិយាយថា មនុស្សជិត ២.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ទំនាប។