ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសង្ឃឹមថា ភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំ  GBC ប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ។

តាមរយៈបណ្ដាសង្គមហ្វេសប៊ុកផ្លូវការរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ ៖ ការអនុម័តលើកំណត់ហេតុ ,ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម។

ប្រមុខការពារជាតិកម្ពុជា គូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ