ហ្សេងចូវ៖ សម្រាប់ពលករចំណាកស្រុកជាច្រើនបានជួបប្រទះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅកណ្តាលទីក្រុងចិន ZHENGZHOU ត្រូវឆ្លងកាត់ទីក្រុងដើម្បីស្នាក់នៅជាមួយសាច់ញាតិនៅតំបន់ដែលរងផលប៉ះពាល់តិច ឬត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅតាមទីជនបទ គឺមិនអាចធ្វើទៅបានទេ។ ពួកគេត្រូវរស់នៅជាប់នឹងជីវភាពរស់នៅក្នុងតំបន់លិចទឹកនៃទីក្រុង ដោយសារតែការរស់នៅឆ្ងាយពីគ្រួសារដែលពិបាកនឹងទៅដល់ នៅពេលការដឹកជញ្ជូនមានការអាក់ខានយ៉ាងខ្លាំង។

នោះមានន័យថា ការរស់រានមានជីវិតដោយគ្មានថាមពលនិងទឹកស្អាតរាប់សិបថ្ងៃ ក៏ដូចជាការលំបាកក្នុងការធ្វើដំណើរជុំវិញ ZHENGZHOU និងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីរបៀបដែលពួកគេនឹងត្រលប់ទៅធ្វើការវិញ ជាដើម។

ពលករចំណាកស្រុកនៅតាមជនបទប្រមាណ ២៨០ លាននាក់ របស់ប្រទេសចិន តែងតែសម្រុកទៅទីក្រុងដូចជា ZHENGZHOU ដើម្បីស្វែងរកការងារល្អប្រសើរ ដោយបន្សល់ទុកក្រុមគ្រួសារ និងមានតែត្រឡប់មកផ្ទះវិញក្នុងមួយឆ្នាំ សម្រាប់បុណ្យចូលឆ្នាំថ្មី តែប៉ុណ្ណោះ។

យ៉ាងណាម៉ិញ ទីក្រុង ដែលមានមនុស្សចំនួន ១២ លាននាក់ កំពុងបន្តងើបឡើងវិញពីទឹកជំនន់នៅសប្តាហ៍នេះ ដែលមានទឹកភ្លៀងស្មើនឹងមួយឆ្នាំ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

គួររំលឹកថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មានមនុស្សចំនួន ៥៦ នាក់ បានស្លាប់ និង ៥ នាក់ កំពុងបាត់ខ្លួន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ