ថៃ៖ បើតាមក្រសួងធនធានទឹក និង ឧត្តុនិយម បានរាយការណ៍ថា នៅពេលនេះប្រទេសថៃ កំពុងតែប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធរ នូវខេត្តមួយចំនួនភាគខាងត្បូង ខណៈប្រទេសនេះកំពុងតែប្រឈមនឹងការរីករាលដាលនូវកូវីដ១៩ ស្ទើរទូទាំងប្រទេស មិនទាន់បានធូរស្រាលផង។

បើតាមអាជ្ញាធរថៃ បានប្រាប់ថា ហេតុការណ៍ជន់លិចនេះ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង និងធ្វើអោយទឹកទន្លេកើនឡើងខ្ពស់រហូតលិចខេត្តចំនួន៤ នៅភាគខាងត្បូងប្រទេសរួមមាន Narathiwat, Pattani, Songkhla, Yala ហើយធ្វើអោយផ្ទះប្រមាណជា ៦០០០០ខ្នង នេះត្រូវរងការខូចខាតស្ទើរទាំងស្រុង។

គួរបញ្ជាក់ផងដែរថា Pattani ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ខាងលើ បានក្លាយជាខេត្តដែរកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយអាជ្ញាធរខេត្តមួយនេះត្រូវសម្រេចបិទផ្លូវធ្វើដំណើរមួយចំនួនផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ