សត្វផ្សោតមេគង្គរបស់កម្ពុជាបន្តបាត់បង់ បើទោះបីជាមានច្បាប់នេសាទដ៏តឹងរឹង ដាក់ចេញតាំងឆ្នាំ ២០០៦ក៏ដោយ
ភ្នំពេញ៖ក្រុមនេសាទបានធ្វើការនេសាទខុសច្បាប់ទាំងយប់ ខណៈ ក្រុមអនុរក្សមិនបានធ្វើអ្វីដើម្បីរារាំងក្រុមអ្នកនេសាទទាំងនោះឡើយ។ ដោយក្រុមអ្នកនេសាទទាំងនោះ ធ្វើការជាក្រុមធំ អ្នកបើកទូកប្រើវិធីនេសាទដែលត្រូវបានហាមឃាត់តាំងពីយូរយារណាស់ ទាំងដែលដឹងថា ផ្នែកនៃទន្លេមេគង្គនេះ ដែលជាទន្លេដ៏ខ្លាំងបំផុតមួយសម្រាប់សត្វផ្សោតរបស់អាស៊ី ក្រុមអ្នកនេសាទទាំងនោះ បានធ្វើការ ដាក់សំណាញ់ ប្រើអួនក្នុងទឹក និង ការនេសាទអគ្គិសនី។
ជាធម្មតា អនុរក្សនឹងធ្វើអន្តរាគមន៍ ប៉ុន្តែមួយរយៈចុងក្រោយនេះហាក់ខ្វះចន្លោះ បើទោះបីជាមានច្បាប់នេសាទដ៏តឹងរឹង ដែលបានដាក់ចេញដំបូងក្នុងឆ្នាំ ២០០៦ ហើយក៏ដោយ។ច្បាប់នេះ មានសារៈសំខាន់ចំពោះ សត្វផ្សោតទន្លេមេគង្គ ដែលផ្តល់ឱ្យសត្វដ៏កម្រ នេះមានឱកាសរស់រានមានជីវិត បន្ទាប់ពីការថយចុះ រាប់ទសវត្សរ៍មកហើយនោះ។
លោក ស៊ុន គឿង អាយុ ៦៣ ឆ្នាំ ដែលអាចរកចំណូលបាន ១៥ ដុល្លារក្នុងមួយថ្ងៃបាននិយាយថា៖ «យើងកំពុងព្យាយាមការពារសត្វផ្សោត ប៉ុន្តែឧក្រិដ្ឋជនក៏កំពុងចាប់វាដែរ»។
សូមបញ្ជាក់ថា សត្វផ្សោតរាប់ពាន់ក្បាលនេះធ្លាប់រស់នៅក្នុងទឹកទន្លេមេគង្គ ដែលហូរពីប្រទេសចិនចុះមកតាមប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម សព្វថ្ងៃនេះ សត្វផ្សោតប្រមាណ ៨៩ក្បាលនៅក្នុងប្រទេសកម្ពុជា ។អត្រាបាត់បង់ខ្ពស់ ជាពិសេសក្នុងចំណោមកូនផ្សោត ធ្វើឱ្យអ្នកអភិរក្សមានការភ័យខ្លាចចំពោះអនាគតរបស់វា៕