WWF ៖ស្លាប់សត្វផ្សោតមួយក្បាលទៀតហើយ អាយុប្រហែលជាបីខែ នៅតំបន់អន្លង់ផ្សោតកាំពី
អង្គការ WWF បានបញ្ជា់ថា មានផ្សោតមួយក្បាលទៀតបានស្លាប់ ដោយោសាកសពសត្វផ្សោតដែលមានអាយុប្រហែលជាបីខែ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេមេគង្គ ចម្ងាយប្រហែល ១៩ គ.ម ពីអន្លង់ផ្សោតកាំពី ជិតទីរួមខេត្តក្រចេះ។ អង្គការ WWF ពិតជាព្រួយបារម្ភជាខ្លាំងចំពោះការស្លាប់របស់កូនផ្សោតនេះ ហើយកំពុងធ្វើការជាមួយរដ្ឋបាលជលផល និងដៃគូបច្ចេកទេសនានា ដើម្បីកំណត់មូលហេតុនៃការស្លាប់របស់សត្វផ្សោតនេះ។
បើតាមរបាយការណ៍របស់ អង្គការអន្តរជាតិ IUCNបានឱ្យដឹងថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះក្នុងបញ្ជីក្រហម ជាសត្វប្រភេទកម្របំផុតមួយប្រភេទ ដែលកំពុងប្រឈម នឹងការផុតពូជនៅក្នុងពិភពលោក ។នៅកម្ពុជា សត្វផ្សោតមេគង្គតែងតែរងការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិត ដោយសារតែការនេសាទខុសច្បាប់ ដូចជាដាក់ម៉ងក្នុងតំបន់ការពារ និងការសាងសង់ទំនប់វារីអគញគីសនីកាត់ទន្លេមេគង្គជាដើម។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការ WWF-Cambodia កម្ពុជាមានផ្សោតចំនួន ៩២ក្បាល នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។នៅឆ្នាំ២០១៩ សត្វផ្សោតទន្លេមេគង្គចំនួន១៣ក្បាល បានកើតថ្មី នៅអន្លង់ផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ខណៈសត្វផ្សោតចំនួន៨ក្បាល ត្រូវបានងាប់៕S/