ខេត្តព្រះសីហនុ ៖ ត្រីផ្សោតធំមួយក្បាលដែលមានទម្ងន់៦៥គីឡូក្រាម បានងាប់អណ្តែតមកលើដីឆ្នេរកែវផុស ក្នុងឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០។

បើតាមមន្ត្រីជំនាញជលផល ដែលបានចុះពិនិត្យមើលត្រីផ្សោតងាប់នេះប្រាប់ថា តាមការសាកសួរពីប្រជាពលរដ្ឋត្រីផ្សោតនោះបានងាប់រយៈពេលប្រហែល ០៧ថ្ងៃហើយ ហើយត្រីផ្សោតនេះមានទម្ងន់៦៥គីឡូក្រាម ប្រវែងដងខ្លួនជិត២ម៉ែត្រ ជាប្រភេទផ្សោតក្បាលត្រឡោក(ប្រភេទត្រីកម្រកំពុងរងគ្រោះថ្នាក់ផុតពូជ) ។

សូមបញ្ជាក់ថា ត្រីនេះមាននៅប្រជុំតំបន់កោះ ឆក ឆ្នេរ ដទៃទៀតក្នុងខេត្តព្រះសីហនុ ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ