តារាសម្តែង Angelina Jolie នឹងធ្វើដំណើរទស្សនកិច្ចទៅប៉ាគីស្ថាន ដើម្បីប្រកាសស្វែងរកជំនួយមនុស្សធម៌ជួយជនរងគ្រោះដោយទឹកជំនន់
អាមេរិក៖ គណៈកម្មាធិការសង្គ្រោះអន្តរជាតិបានប្រកាសថា តារាសម្តែងហូលីវូដ Angelina Jolie នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាន ដើម្បីជួយទាក់ទាញថវិការមនុស្សធម៌ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងមហន្តរាយគ្រោះទឹកជំនន់នេះ មនុស្សជាង ១៥០០ នាក់បានបាត់បង់ជីវិត ហើយមនុស្សចំនួន៣៣ លាននាក់ដែលរងផលប៉ះពាល់ដោយភ្លៀងមូសុងដោយបានលិចទឹកប្រហែលមួយភាគបីនៃប្រទេសទាំងមូល ក្នុងនោះផងដែរអាជ្ញាធរប៉ាគីស្ថានបានបង្ហាញ ការភ័យខ្លាចនៃជំងឺដែលបណ្តាលមកពីទឹកដូចជាជំងឺអាសន្នរោគ និងជំងឺគ្រុនឈាមជាដើម។
អង្គការUNICEF និយាយថា កុមារប្រមាណ ៣.៤ លាននាក់កំពុងត្រូវការ "ជំនួយសង្គ្រោះជីវិតជាបន្ទាន់" ខណៈដែលប្រហែល ៧០% នៃដំណាំចម្បងរបស់ប្រទេសប៉ាគីស្ថានត្រូវបានបំផ្លាញ អ្នកជំងឺរាប់ពាន់នាក់ប្រចាំថ្ងៃត្រូវបានកត់ត្រា ដោយការចំណាយសរុបនៃការស្តារឡើងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប៣០ ពាន់លានដុល្លារ៕SP