ប្រទេសថៃ៖កាលពីចុងសប្តាហ៍ មជ្ឈមណ្ឌលធនធាតិទឹកជាតិរបស់ប្រទេសថៃ បានចេញការព្រមានដល់ប្រជាជនក្នុងខេត្តចំនួន ៥៦ រួមទាំងទីក្រុងបាងកក និងតំបន់ជាយក្រុងរបស់ខ្លួនផងដែរ ឲ្យប្រុងប្រយ័ត្នចំពោះទឹកទន្លេដែលហូរហៀរដោយសារតែភ្លៀងធ្លាក់ខ្លាំង។

ទន្ទឹមនឹងនោះ នាយកដ្ឋានធារាសាស្ត្របានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយទឹកជំនន់នៅក្នុងខេត្ត Pathum Thani ជាប់ទីក្រុងបាងកក ដោយបង្ហូរទឹកចេញពីប្រឡាយ Rangsit Prayoonsak ចូលទៅក្នុងទន្លេ Chao Phraya និងតាមបណ្តាញប្រឡាយចូលទៅក្នុងទន្លេ Bang Pakong ភាគខាងកើត ហើយចុងក្រោយគឺខេត្ត Chachoengsao ចូលទៅក្នុងឈូងសមុទ្រថៃ។

សូមបញ្ជាក់ថា តំបន់ជាច្រើនក្នុងខេត្ត Pathum Thani ជាពិសេស Rangsit ត្រូវបានទឹកជន់លិចចាប់តាំងពីថ្ងៃទី៧ខែកញ្ញាមក។ កម្រិតទឹកក្នុងប្រឡាយ Rangsit Prayoonsak នៅតែខ្ពស់ ដែលជាហេតុធ្វើឲ្យពិបាកក្នុងការបង្ហូរទឹកចូលទៅក្នុងនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ