អូស្ត្រាលី៖កាលពីថ្ងៃអាទិត្យ អ្នកស្រុករាប់ពាន់នាក់ជម្លៀសចេញពីភាគនិរតីនៃទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ដោយសាភ្លៀងធ្លាក់យ៉ាងខ្លាំង និងខ្យល់បោកបក់ទៅលើឆ្នេរសមុទ្រភាគខាងកើត ដែលបណ្តាលឲ្យមានទឹកជំនន់ដែលរំពឹងថានឹងធ្ងន់ធ្ងរជាងទឹកជំនន់ដែលបានវាយប្រហារទីក្រុងកាលពីឆ្នាំមុនទៅទៀត។

ភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជន់លិចទំនប់ និងទន្លេ បានរួមបញ្ចូលគ្នាជាកត្តាគំរាមកំហែងដល់ទឹកជំនន់បន្ទាន់ និងការបាក់ដីនៅតាមឆ្នេរសមុទ្រភាគខាងកើតពីទីក្រុង Newcastle ទៅ Batemans Bay ក្នុងរដ្ឋ New South Wales ហើយនៅយប់ថ្ងៃអាទិត្យ គេរំពឹងថាចំនួនទឹកភ្លៀងនឹងកើនឡើងខ្លាំង។ 

 ក្រុមការងារសេវាសង្គ្រោះបន្ទាន់របស់ New South Wales លោក Steph Cooke បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដោយនិយាយថា "នៅឆ្នាំ ២០២១ អ្នកមានសុវត្ថិភាព សូមកុំស្មានថាលោកអ្នកនឹងមានសុវត្ថិភាពនៅយប់នេះដូចគ្នាឲ្យសោះ។ នេះគឺជាស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័ស ហើយយើងអាចមើលឃើញយ៉ាងច្បាស់នូវតំបន់ដែលរងផលប៉ះពាល់ដែលមិនធ្លាប់មានគ្រោះទឹកជំនន់ពីមុនមក"៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ