ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យាក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្ថានីយ៍ អនុប្រធាននាយកដ្ឋាន នាយការិយាល័យជំនាញ នាយរងការិយាល័យ នាយផ្នែក លោក លោកស្រី មន្ត្រីជំនាញដែលពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំជាច្រើនរូបទៀត ដែលពិធីនេះរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
 
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺ មានគោលបំណងពិនិត្យ និងពិភាក្សា ស្វែងរកធាតុចូលបន្ថែមទៀត ដេីម្បីធ្វេីយ៉ាងណាឱ្យប្រព័ន្ធកាន់តែពេញលេញ និងមានភាពងាយស្រួលក្នុងការប្រេីប្រាស់។ 

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសដែលពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមពិភាក្សាគ្នាធ្វើយ៉ាងណារៀបចំ និងអភិវឌ្ឍន៍ប្រព័ន្ធទាំងអស់នេះឱ្យមានប្រសិទ្ធភាព សុវត្ថិភាពខ្ពស់ និងកាន់តែមានភាពងាយស្រួលក្នុងការប្រេីប្រាស់បន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញនូវភារកិច្ចរបស់ខ្លួននាពេលកន្លងមកទទួលបានលទ្ធផលល្អ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសេីរបន្ថែមទៀតជូនថ្នាក់ដឹកនាំផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ