រុស្ស៊ី ៖ រុស្ស៊ីហាមឃាតការហៅទូរស័ព្ទតាម Telegram និង WhatsApp ដោយអះអាងពីការល្មើសច្បាប់ ពោលគឺវាបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយអាជ្ញាធរទំនាក់ទំនងរបស់រដ្ឋរុស្ ប្រកាសថា ប្រទេសនេះបានចាប់ផ្ដើមដាក់កំហិតលើសេវាការហៅជាសំលេង (voice calls) តាម Telegram និង WhatsApp។
ក្រុមហ៊ុនម្ចាស់កម្មសិទ្ធិនៃកម្មវិធីទាំងនេះបាន បរាជ័យក្នុងការអនុវត្តតាមច្បាប់ជាតិ ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មអេឡិចត្រូនិក និង ភេរវកម្ម។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ក្រុមហ៊ុន Telegram និង WhatsApp ត្រូវបានចោទថា មិនបានបង្កើតសាខាផ្លូវការនៅក្នុងប្រទេស, និងមិនបានសហការជាមួយអាជ្ញាធរ បើទោះបីជា Telegram មានស្ថាបនិកជាជនជាតិរុស្ស៊ីផ្ទាល់ គឺលោក Pavel Durov ក៏ដោយ។
ការដាក់ទណ្ឌកម្មនេះ មិនជះឥទ្ធិពលលើការផ្ញើសារ ឬសេវាផ្សេងទេ ដោយវាត្រូវបានកំណត់គោលដៅតែទៅលើការហៅតាមអ៊ីនធឺណិត ហើយការហៅតាម Telegram ត្រូវបានរាយការណ៍ថា នឹងមិនអាចដំណើរការបានទៀតឡើយចាប់ពីថ្ងៃទី១១ ខែសីហា។ ការហៅតាម WhatsApp មានបញ្ហាសំឡេងរំខាន ឬមិនអាចតភ្ជាប់បានឡើយ។ អាជ្ញាធររុស្ស៊ីអះអាងថា ការហៅតាមកម្មវិធីទាំងនេះត្រូវបានប្រើប្រាស់សម្រាប់បញ្ហាឧក្រិដ្ឋកម្មដូចជា ការលួចសម្ភារៈតាមបច្ចេកវិទ្យា, ការខកខានក្នុងការផ្តល់ព័ត៌មានជូនអាជ្ញាធរ, ការព្យួរការអនុវត្តច្បាប់របស់ប្រទេសរុស្ស៊ី។
ការធ្វើបែបេនះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររដ្ឋ «អធិបតេយ្យឌីជីថល» ឬ Digital Sovereignty ពោលរដ្ឋាភិបាលរុស្ស៊ីកំពុងអនុវត្តគោលនយោបាយគ្រប់គ្រងបណ្តាញឌីជីថលជាផ្លូវការ។ ដូច្នេះ ការដាក់កំហិតលើកម្មវិធីបរទេសនេះ គឺជាផ្នែកមួយនៃការជម្រុញឲ្យប្រើប្រាស់កម្មវិធីក្នុងស្រុក៕