ភ្នំពេញ ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក Tan Sri Mohd Nizam Jaffar បានស្នើឱ្យនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ផ្ញើលិខិតមួយច្បាប់ទៅមេដឹកនាំកម្ពុជា និងថៃ ដើម្បីអនុញ្ញាតឱ្យទាហានម៉ាឡេស៊ី ចូលទៅក្នុងតំបន់ជម្លោះ ជាមួយនឹងក្រុមសង្កេតការណ៍អាស៊ាន (AOT)។ 

នេះបើយោងតាមការផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama នៅថ្ងៃទី១៤ ខែសីហា ដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបញ្ជាក់ថា ក្រុម AOT មានការចូលរួមពីតំណាងមកពីប្រទេសសមាជិកអាស៊ាន ហើយនឹងនៅសមរភូមិជានិច្ច ដើម្បីធានា និងតាមដានថា មិនមានការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ