ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីមានតម្រូវការ ឲ្យចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១០ ក៏ដោយ ក៏ការចាក់វ៉ាក់សាំងនេះ គឺរដ្ឋនឹងមិនយកលុយ ពីប្រជាពលរដ្ឋជាដាច់ខាត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០០៦,០៤៦នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ