អ៊ីស្លាម៉ាបាដ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិ “ដ៏ធំ” សម្រាប់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់ ខណៈពេលកំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសនេះ តាំងពីថ្ងៃសុក្រទី៩ ខែកញ្ញា ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់តម្លៃនៃការខូចខាតទាក់ទងនឹងទឹកជំនន់ចំនួន ៣០ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ១០ កញ្ញា ២០២២។

ភ្លៀងធ្លាក់ខ្យល់មូសុង និងផ្ទាំងទឹកកករលាយនៅតំបន់ភ្នំភាគខាងជើង បានបង្កជាទឹកជំនន់ ដែលបានហូរកាត់ផ្ទះ ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន សត្វពាហនៈ និងដំណាំផ្សេងៗ ហើយបានសម្លាប់មនុស្សប្រហែល ១៤០០នាក់។ តំបន់ដ៏ធំនៃប្រទេសនេះត្រូវបានជន់លិច ហើយមនុស្សរាប់សែននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។

រដ្ឋាភិបាល និយាយថាជីវិតមនុស្សជិត ៣៣លាននាក់ បានរងផលប៉ះពាល់។ ទាំងរដ្ឋាភិបាល និងលោក Guterres បានស្តីបន្ទោសការជន់លិចលើការប្រែប្រួលអាកាសធាតុ។

លោក Guterres បានបន្តថា“ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិថា ប៉ាគីស្ថានត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ច្រើន ព្រោះតាមការប៉ាន់ប្រមាណដំបូង ការខាតបង់មានប្រហែល ៣០ពាន់លានដុល្លារ” នេះជាអ្វីដែលលោក Guterres បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងរដ្ឋធានី Islamabad បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ