WASHINGTON៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ បានផ្តល់ថវិការហូតដល់ ១០០ លានដុល្លារ ពីមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីបំពេញតាមតម្រូវការបន្ទាន់សម្រាប់ជនភៀសខ្លួនដែលកើតឡើងពីស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងអ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេសរបស់អាហ្វហ្គានីស្ថាន ផងដែរ។
សេតវិមានបាននិយាយថា លោក ចូ បៃដិន ក៏បានផ្តល់សិទ្ធិក្នុងការផ្តល់ប្រាក់ ២០០ លានដុល្លារ លើសេវាកម្មនិងអត្ថបទពីសារពើភ័ណ្ឌរបស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបំពេញនូវតម្រូវការដូចគ្នា។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកកំពុងត្រៀមចាប់ផ្តើមជម្លៀសជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលដាក់ពាក្យសុំសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ពិសេស (ហៅកាត់ SIVs) ដែលប្រថុយនឹងការសងសឹកពីក្រុមបះបោរតាលីបង់ ពីព្រោះពួកគេបានធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍សភាអាមេរិកបានអនុម័តច្បាប់ដែលនឹងពង្រីកចំនួនទិដ្ឋាការអន្តោប្រវេសន៍ពិសេស ដែលអាចទទួលបាន ៨,០០០ នាក់។ NR