ប៉េងកាំង៖ ព្យុះទីហ្វុង Muifa ដែលបានបោកបកមកកាន់ប្រទេសចិន ជាពិសេសបានប៉ះពាល់ទៅដល់ទីក្រុងសៀងហៃយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១៥ កញ្ញា ២០២២។
ព្យុះទីហ្វុង Muifa បានបោកបក់មកកាន់ប្រទេសចិនដែលមានកម្រិតល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបង្កជាគ្រោះធម្មជាតិទឹកជំនន់ធ្ងន់ធ្ងរ រហូតមានផល់ប៉ះពាល់ដល់សម្បត្តិសាធារៈ និងសម្បត្តិឯកជន ក៏ដូចថាមានផលប៉ះពាល់ដល់ដំណាំកសិកម្មផ្សេងៗនៅគ្រប់តំបន់ទាំងអស់។
ក្នុងនោះគេបញ្ជាក់ថាកម្ពស់ទឹកសមុទ្យក៏មានការកើនឡើង និងនៅក្នុងតំបន់មួយចំនួនក៏មានការបាក់ដីយ៉ាងខ្លាំងផងដែរ។ ដោយគ្រោះធម្មជាតិដែលបានទទួលរងពីព្យុះទីហ្វុង Muifa នេះផងដែរអាជ្ញាធរបានបញ្ជាក់ថាប្រជាជន១០លាននាក់កំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងរយៈយូរបន្តទៀត។
យ៉ាងណាមិញ បញ្ហានេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់នេះ ដើម្បីព្រមានទៅកាន់ប្រជាពលរដ្ឋ ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា ព្យុះទីហ្វុង Muifa គឺជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់បំផុតក្នុងចំណោមព្យុះជាច្រើនត្រូវបោកបក់កាត់ប្រទេសចិននៅក្នុងឆ្នាំ ២០២២នេះ៕RT
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់