ព្យុះស៊ីកូនដ៏ធំមួយមានល្បឿន ២៣៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បានវាយប្រហារលើកោះSolomon នៃសាធារណៈ Vanuatuដែលស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយបានឆក់យកជីវិតមនុស្ស២៧នាក់ នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មាន BBCនៅថ្ងៃទី ០៦ មេសា ឆ្នាំ២០២០។

ព្យុះនេះ ជាព្យុះដ៍ធំក្នុងចំណោមព្យុះធំទាំង៥ បានធ្វើឱ្យប្រជាជនvanuatuប្រមាណ​៣០ម៉ឺន​នាក់ពិបាក ក្នុងការរស់នៅយ៉ាងខ្លាំងស្របពេលដែរ វីរុសកូវីដ១៩កំពុងរាតត្បាត ។ក្រៅពីបានសម្លាប់ជីវិតមនុស្សព្យុះនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់អគ្គីសនី ខូចខាតផ្ទះ ដោយប្រជាពលរដ្ឋមួយចំនួនបានស្នាក់នៅក្នុងរូងភ្នំបណ្តោះអាសន្ន។

 គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ សម្រាប់Vanuatu នោះទេ ដោយសារកាលពីឆ្នាំ២០១៥ ព្យុះនេះក៏ធ្លាប់បានវាយប្រហាលើប្រទេសនេះម្តងរួមកហើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ