អាមេរិក៖ ព្យុះត្រូពិក Henri បានបោកបក់មកលើកោះ Rhode នៅឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិកដោយបានផ្តាច់ថាមពលដល់ប្រជាជនអាមេរិករាប់ពាន់នាក់នឹងលុបចោលជើងហោះហើរជាច្រើន ខណៈដែលភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង។ បើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន CNA៕

មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួននៅក្នុងនិងជុំវិញទីក្រុងវ៉ាវឺលីចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ខាងលិចទីក្រុងណាសវីលបន្ទាប់ពីអ្នកយកព័ត៌មានក្នុងស្រុកបានរាយការណ៍ថាជាភ្លៀងធ្លាក់មិនធ្លាប់មានពីមុនមក។

ទឹកភ្លៀងដែលហក់ឡើងបានបណ្ដាលអោយដើមឈើធំៗ រំលំ ផ្ទះសម្បែងខូចខាត ដោយមនុស្សរាប់រយនាក់ដែលមិនអាចរស់នៅបាន។ ផ្លូវថ្នល់និងស្ពានត្រូវបានខូចខាតហើយមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ Humphreys County គ្មានថាមពលប្រើប្រាស់។

គួរបញ្ជាក់ថា ប្រធានាធិបតីចូបៃដិនបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកដែលរងផលប៉ះពាល់ហើយបាននិយាយថាមន្រ្តីគ្រោះមហន្តរាយបានត្រៀមខ្លួនដើម្បីផ្តល់ជំនួយនៅកន្លែងដែលត្រូវការ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ