ក្នុងរយៈពេល២សប្តាហ៍ មនុស្សរាប់លាននាក់បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ស្របពេលព្យុះស៊ីក្លូនដ៏កំណាចទី២កំពុងវាយប្រហារប្រទេសឥណ្ឌា
ឥណ្ឌា៖ ព្យុះស៊ីក្លូនដ៏កំណាចទី២ដែលបក់បោកលើប្រទេសឥណ្ឌាក្នុងរយៈពេល២សប្តាហ៍ បានវាយប្រហារឆ្នេរសមុទ្រខាងកើត នៅថ្ងៃពុធនេះ ដោយបង្ខំឲ្យមនុស្សរាប់លាននាក់ប្រញាប់ប្រញាល់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន CNA
ព្យុះស៊ីក្លូន យ៉ាស់ (Yaas) បានវិវត្តខ្លួនទៅជាព្យុះមានកម្រិតខ្លាំងក្លា កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ដោយនាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍ពីខ្យល់កន្ត្រាក់ ក្នុងល្បឿនរហូតដល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាវាយប្រហារឆ្នេរសមុទ្រក្បែរព្រំដែនរដ្ឋ វេសន៍ ប៊េនហ្គាល់ និងរដ្ឋ អូឌីសា នៅថ្ងៃពុធនេះ ។
ព្យុះស៊ីក្លូនដ៏កំណាចនេះដែរ បានបង្កើនឥទ្ធិពលក្នុងឈូងសមុទ្រ ប៊េនហ្គាល់ ក្នុងគ្រាដែលក្រុមអ្នកជួយសង្គ្រោះនៅផ្នែកម្ខាងទៀតនៃប្រទេស កំពុងបន្តស្វែងរកសាកសពអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន ថុកថេ (Tauktae) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥៥នាក់កាលពីថ្ងៃទី១៤ ខែឧសភាកន្លងមកនេះ ៕RT
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់