ខ្យល់ព្យុះកំបុតត្បូងពីរបានវាយប្រហារប្រទេសចិនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរងរបួសជាង ៤០០នាក់
3 ឆ្នាំ មុន
វូហាន៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថាព្យុះកំបុតត្បូងពីរដែលបានវាយប្រហារភាគកណ្តាលនិងភាគខាងកើតប្រទេសចិនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់និងរងរបួសជាង ៤០០នាក់។ នេះបើយោងតាមសារព័ត៌មាន Daily Mail
ល្បឿនខ្យល់បក់បោកខ្លាំងបានឈានដល់ ២៦០គីឡូម៉ែងក្នុងមួយម៉ោង នៅកណ្តាលទីក្រុង Wuhan ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាកន្លែងដែលផ្ទុះមេរោគកូវីដ១៩ មុនដំបូងបង្អស់នៅឆ្នាំ ២០១៩ ។
អាជ្ញាធរបានបន្ថែមទៀតថាផ្ទះចំនួន ២៦.០០០ ខ្នង គ្មានថាមពលប្រើប្រាស់ ខណៈដែលខ្យល់ព្យុះបក់បោកដើមឈើ បង្គោលភ្លើង ដួររលំ និងអគារមួយចំនួនត្រូវបានបំផ្លាញ។
គួររម្លឹកថា កាលពីដើមខែនេះខ្យល់ព្យុះដ៏សាហាវមួយបានបក់បោកបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១ នាក់នៅក្នុងទីក្រុងណនតុងជាទីប្រជុំជនដែលមានប្រជាជន ៨ លាននាក់ រស់នៅប៉ែកខាងជើងនៃទន្លេយ៉ង់ស្សេនិងនៅជិតសៀងហៃ។RT
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់