ឥណ្ឌា៖ នាយកដ្ឋានឧតុនិយមបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែឧសភា ថាយ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ដោយសារភ្លៀងនិងខ្យល់យ៉ាងខ្លាំងបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចប្រទេសឥណ្ឌា នឹងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន CNA

ព្យុះស៊ីក្លូនតាកតាដែលជាព្យុះត្រូពិកដ៏ធំដំបូងបង្អស់របស់ឥណ្ឌានៅរដូវនេះកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងស្របជាមួយឆ្នេរភាគខាងលិចរបស់ប្រទេសដែលនាំមកនូវភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់បក់ខ្លាំងទៅកាន់រដ្ឋជាច្រើន។

ការិយាល័យឧតុនិយមបានបន្ថែមទៀតថាព្យុះស៊ីក្លូនតាកតានឹងបោកបក់មកលើតំបន់ភាគខាងកើតដល់ភាគកណ្តាល និងមកលើតំបន់អាគ្នេយ៏ នៅសមុទ្រអារ៉ាប់ ដោយបានរំកិលខ្លួន ពីជើងទៅភាគពាយព្យ ដោយល្បឿនខ្យល់ប្រហែល ១៥០ គីឡូម៉ែត្រដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ក្រុមមន្ត្រីបានប្រាប់ AFP ថាមនុស្សរហូតដល់ ៧៥.០០០នាក់ ត្រូវបានគេជម្លៀសចេញពីស្រុកនៅតាមឆ្នេរសមុទ្រក្នុងរដ្ឋចាហ៊ូចាដែលជាកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងត្រូវផ្អាកនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារ ខាងមុខ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ