ភ្នំពេញ ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ បញ្ជាក់ថា មិនមានករណី covid-19 វិជ្ជមាននៅក្នុងសហគមន៍នៃស្ថានទូតនៅត្រឹមថ្ងៃទី៥ ខែសីហា។ ការបញ្ជាក់បែបនេះ បន្ទាប់ពីបន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសរកឃើញមន្ត្រីទូតអាមេរិក ៤នាក់បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់នៅកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ សមាជិកបួននាក់នៃសហគមន៍ក្នុងស្ថានទូតអាមេរិក ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន covid-19 បន្ទាប់ពីមកដល់កម្ពុជាហើយ ប៉ុន្តែពួកគេត្រូវបានដាក់ឲ្យនៅដាច់ពីគេយ៉ាងតឹងរឹងសម្រាប់រយៈពេលចត្តាឡីស័ក ហើយគ្មានឃើញមានរោគសញ្ញានៅក្នុងអំឡុងពេលនោះទាំងមូល ហើយតាំងពីពេលនោះ ឆ្លងកាត់ការធ្វើតេស្តពីរដង ដោយលទ្ធផលអវិជ្ជមានទាំងពីរដង។
ជាមួយគ្នានេះ ស្ថានទូតអាមេរិកបានបញ្ជាក់ពីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការការពារ និងការទប់ការរាលដាលនៃមេរោគកូវីដ ១៩។យើងគោរពតាមលក្ខខ័ណ្ឌរទាំងអស់របស់រដ្ឋាភិបាលកម្ពុជា ចំពោះ ការមកដល់ ការធ្វើតេស្ត និងការធ្វើចត្តាឡីស័កនៃបុគ្គលិកស្ថានទូតនិងសមាជិកគ្រួសារទាំងអស់របស់គេ។ បុគ្គលិកទាំងអស់របស់ស្ថានទូតត្រូវតែមានលទ្ធផលតេស្តអវិជ្ជមាន COVID-19 មុនពេលធ្វើដំណើរមកកម្ពុជាបន្តិច ត្រូវបានដាក់ឲ្យនៅដាច់ពីគេ ហើយត្រូវបានតេស្តឡើងវិញនៅពេលមកដល់ ហើយត្រូវធ្វើតេស្តងម្តងទៀតមុនពេលបញ្ចប់ចត្តាឡីស័ក។
ស្ថានទូតមានការប្តេជ្ញាចិត្តចំពោះតម្លាភាពពេញលេញ ជាបញ្ហាសុខភាពសាធារណៈ ហើយបានជូនដំណឹងដល់ក្រសួងសុខាភិបាល នៅពេលណាដែលបុគ្គលិកយើងមានតេស្តវិជ្ជមាន ហើយនៅពេលដែលបុគ្គលិកមានតេស្តអវិជ្ជមាន។ យើងសហការគ្នាយ៉ាងដិតដល់ជាមួយក្រសួង និងអាជ្ញាធរដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងមេរោគបន្ថែមទៀត៕EB