ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ពលករ សិស្ស និស្សិតខ្មែរ ដែលរស់នៅឡាម៉ាឡេស៊ី ត្រូវបន្ដអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈវិធានការនានាត្រូវបានបន្ធូរបន្ថយ  ផងដែរ។ 

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការពន្យារពេលបន្ថែមនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានបន្ធូរបន្ថយ និងអនុញ្ញាតឲ្យមានការធ្វើដំណើរ នៅក្នុងរដ្ឋនីមួយៗឡើងវិញជាពិសេស សកម្មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ប៉ុន្តែត្រូវអនុវត្តតាមស្តង់ដារប្រតិបត្តិ សំដៅធានាទប់ស្កាត់ និងបង្ការការរីករាលដាលនៃការចម្លងជំងឺ កូវីដ-១៩ ឲ្យទទួលបានជោគជ័យ។

ស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី សុមជម្រាបជូនដំណឹងថា «ដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-សិស្សិត ដែលកំពុងស្នាក់នៅធ្វើការ សិក្សានៅប្រទេស ម៉ាឡេស៊ីជ្រាបថា  ដោយសារ ស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងមានសញ្ញាថយចុះជាវិជ្ជមាន រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចពន្យារសុពលភាព នៃការអនុវត្តបទបញ្ជាពិនិត្យ ការធ្វើដំណើរ ដែលមានលក្ខខណ្ឌធូរស្រាលជាងមុនរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០»៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ