ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសគូវ៉ែត លោក ហ៊ុន ហាន ជួយអន្តរាគមន៍ ឲ្យប្រជាពលរដ្ឋខ្មែរ ៤នាក់ បានត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីទៅទេសចរណ៍ នៅប្រទេសអារ៉ាប់រួម ហើយជាប់ដំណើរអស់រយៈពេលជាង១ខែ ព្រោះតែការរីកសាយ ភាយនៃជំងឺ កូវីដ-១៩។

យោងតាមលិខិតជម្រាបទៅ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលប្រាប់ព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ុន ហាន បានរៀបរាប់ថា ពលរដ្ឋខ្មែរមួយគ្រួសារមានគ្នា ៤នាក់នេះ បានធ្វើដំណើរទេសចរណ៍ទៅលេងប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។ ជាអកុសលឪពុកពួកគេដែលជាមនុស្សម្នាក់ក្នុងចំណោម ៤នាក់នេះ មានបញ្ហាសុខភាពតម្រូវឲ្យសម្រាកព្យាបាលនៅទីនោះមួយរយៈពេលរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ទើបបានធូរស្រាល។

លោក មានប្រសាសន៍ថា «ពលរដ្ឋខ្មែរទាំង៤នាក់នេះ នឹងហោះចេញពីអារ៉ាប់រួម នៅថ្ងៃទី៧ ខែឧសភា ហើយទៅដូចជើងហោះហើរនៅទី ក្រុងអ៉ិនឆន ប្រទេសកូរ៉េខាងត្បូង។ លុះថ្ងៃទី៨ ខែឧសភា ទើបហោះពីកូរ៉េខាងត្បូង ឆ្ពោះមកប្រទេសកម្ពុជា»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ