ភ្នំពេញ៖ ស្ថានទូតខ្មែរ ប្រចាំគូវ៉ែត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្ស-និស្សិតខ្មែរ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺឆ្លងកូវីដ១៩ ខណៈអាជ្ញាធរនៃប្រទេសអារ៉ាប់សម្រេចដាក់ចេញនូវវិធានការបិទទ្វារប្រទេសទាំងមូល រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី១០ ឧសភា  តទៅ។ 

យោងសេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា  ប្រចាំគូវ៉ែត នៅថ្ងៃទី ១០  ខែឧសភា  ឆ្នាំ ២០២០  បានឲ្យដឹងថា  "នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋាភិបាលគូវ៉ែត បានសម្រេចចេញនូវសេចក្តីប្រកាសបិទប្រទេសទាំងស្រុងរយៈពេល ២៤ម៉ោងលើ២៤ម៉ោង គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយសារការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ នៅទូទាំងប្រទេសមានការកើនឡើងច្រើន"។ 

ទាក់ទិននឹងសេចក្តីសម្រេចខាងលើនេះ ស្ថានទូតខ្មែរប្រចាំប្រទេសគូវ៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្ស-និស្សិតខ្មែរទាំងអស់ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសគូវ៉ែត ឲ្យចូលរួមសហការជាមួយអាជ្ញាធរឲ្យបានល្អ ព្រមទាំងបានក្រើនរំលឹកដល់ពួកគេ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះឆ្លងដ៏កាចសាហាវមួយនេះ៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ