ប្តី​ប្រពន្ធ​ រួម​នឹង​ទារក​តូច​អាយុ​ ១១​ ខែ​ មួយ​ផង​ ដែល​បាន​ជាប់​គាំង​នៅ​ព្រ​លាន​យន្តហោះ​អ៊ី​ន​ឆ​ន់​ ហើ​ យ​ក្រោយ​ពី​បាន​ទទួល​ការ​ជួយ​សម្របសម្រួល​ពី​ប្រមុខ​ការទូត​កម្ពុជា​ និង​ស្ថានទូត​កម្ពុជា​នៅ​កូ​ រ៉េ​ផង​ នោះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​បន្ត​មក​កម្ពុជា​បាន​នៅ​ថ្ងៃ​ទី​ ៨​ ឧសភា​ ខាង​មុខ​នេះ​ហើយ​។​

​ជា​កាយវិការ​តបស្នង​ និង​ដឹងគុណ​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​ និង​សម្របសម្រួល​ពី​បណ្តា​ថ្នាក់ដឹកនាំ​ គណនី​ហ្វេ​ស​ប៊ុ​ក​ Vichany​ Sinh​ ដែល​ជា​ភរិយា​ បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ និង​កោត​ស​ រ​សើរ​ ចំពោះ​កាយវិការ​ និង​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​ថ្នាក់ដឹកនាំ​ទូត​កម្ពុជា​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ ក្រ​សួ​ ង​ការ​បរទេស​ និង​លោក​ ឡុ​ង​ ឌី​ម៉​ង់​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ រួម​នឹង​ ក្រុមការងារ​ស្ថា​ ន​ ទូត​កម្ពុជា​ផង​ដែរ​៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ