លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៣០ ខែមេសា នេះ បានបញ្ជាក់ឱ្យដឹងថា បងប្អូននៅប្រទេសម៉ាឡេស៊ី ឬ បងប្អូនដែលមានគ្រួសារសាច់ញាតិនៅប្រទេសម៉ាឡេស៊ី ដែលមានបំណងត្រឡប់មកកាន់កម្ពុជាវិញ សូមទាក់ទងទៅកាន់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជាបន្ទាន់ ។
សូមជម្រាបថា ដោយសារតែស្ថានភាពនៃការរីករាលដាលវីរុសកូវីដ១៩ នៅប្រទេសម៉ាឡេស៊ីមិនទាន់ធូរស្រាលនៅឡើយ ទើបធ្វើឱ្យរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពន្យារពេលការរឹតបន្តឹងការធ្វើដំណើររហូតដល់ថ្ងៃទី១២ ខែឧសភា ខាងមុខ។
ខាងក្រោមនេះជាអសយដ្ឋានរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី៖
+60168594868 (កិច្ចការកុងស៊ុល)
+601126263390 (កិច្ចការពលករ)
+85511460505 (កិច្ចការនិស្សិត)
Email: cambodiaembassycovid.19@gmail.com