ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា  បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើរ របស់ជនបរទេស មកកាន់ប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរបរទេស ដែលបានមកដល់ ឬគ្រោងធ្វើដំណើរមក កាន់ប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តន៍នូវយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលអ្នកធ្វើដំណើរបរទេស ដែលជាវិនិយោគិន- ធុរជន, បុគ្គលិកក្រុមហ៊ុន, អ្នកជំនាញការ, កម្មករជំនាញ, អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬ មានការអញ្ជើញតែមិនមានការធានា ឬ អ្នកធ្វើដំណើរបរទេសទូទៅ។

សូមរំលឹកថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុស កូវីដ-១៩ ចំនួនសរុប ២៤១នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២០០នាក់ និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៩នាក់ និងអ្នក សម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន២នាក់ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ