ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ ព្រោះថា មុខកូវីដ ទាំងនៅក្នុង ប្រទេស និងក្រៅប្រទេស កម្មវិធីរាប់មិនអស់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះថា «ដំណាក់កាលកូវីដ-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃ ឈប់សម្រាកទៀតហើយ។មុនកូវីដ-១៩ កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់»។

សម្ដេចតេជោ រៀបរាប់ថា ពេលកូវីដ-១៩មកដល់ការងារភាគច្រើន ធ្វើនៅផ្ទះដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ ក្រៅពីឯកសារគឺមើល របាយការណ៍ពីរាជធានី-ខេត្ត ទាំង២៥ ការសុំយោបល់ ឬពិគ្រោះយោបល់ជាមួយ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី តាមប្រពន្ធ័whatsapp.telegam.line និងប្រពន្ធ័ផ្សេងទៀត ដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីដផងដែរ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាព្រឹកថ្ងៃទី១ សីហា នេះ សម្ដេចហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។ចាប់ពីពេលនេះទៅសម្ដេចលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយលើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ភរិយាខ្ញុំ កូនៗខ្ញុំ និងអង្គរក្សរីករាយជាមួយ ព័ត៌មាននេះព្រោះពួកគេបារម្មណ៍ពីសន្តិសុខពិសេសការឆ្លងកូវីដ-១៩មកលើរូបខ្ញុំតែម្តង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ