សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូលរាជធានីភ្នំពេញ និង ការធ្វើដំណើរ ឆ្លង ខេត្ត
4 ឆ្នាំ មុន
សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស រួមមានការធ្វើដំណើរចេញ-ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត។ បទបញ្ជានេះ នឹងចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នេះបើយោងតាមបទបញ្ជា របស់រដ្ឋាភិបាល ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី០៩ ខែមេសានេះ៕SP