អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅ ពេលហើរមានឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗស ពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ។ នេះបើយោងតាមផេកក្រសួងបរិស្ថានចេញផ្សាយនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងបរិស្ថានបានបញ្ជាក់ថា បក្សីខាងលើនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេងព្រៃជាំជាដើម ។ យើងរួមគ្នា ដើម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា។
អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ ហើយបន្តពូជចាប់ពីខែមករា ដល់ខែតុលា និងមានពងចំនួន១ គត់៕SS