អង្គការ ជីវិតសត្វស្លាបអន្តរជាតិ (BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ ដែលរកឃើញដោយឧទ្យានុរក្ស នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងឈៀងខាងកើតប្រទេសកម្ពុជា ។
បើតាមការឲ្យដឹងពីអង្គការ ជីវិតសត្វស្លាបអន្តរជាតិ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះ ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី ពីប្រភេទទេសន្តរប្រវេសន៍(AWSG) បានរកឃើញថាសត្វបក្សីទន្ទ្រីតធំនេះ បានធ្វើការបម្លាស់ទីដ៏គួរឱ្យភ្ញាក់ផ្អើល រហូតដល់ជាង៨,០០០គីឡូម៉ែត្រ ចេញពីទីតាំងដែលរកចំណីនៅរដូវមិនបន្តពូជ ក្នុងប្រទេសអូស្រ្តាលី ទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសឥណ្ឌាភាគខាងលិច។
ជាមួយគ្នានេះដែរ សំបុកសត្វដែលរកឃើញនៅតំបន់ការពារទេសភាពព្រែកល្ពៅនេះ ប្រហែលជាសត្វដែលស្ថិតនៅក្នុងក្រុមសត្វចំនួនពីរ (មានឈ្មោះដាក់ឱ្យថា SHE និង SEC) ដែលត្រូវអ្នកសិក្សាអូស្រ្តាលី បានដាក់ឧបករណ៍បញ្ជូនសារ (solar transmitter) ហើយសត្វទាំងពីរនេះ ត្រូវបានកត់ត្រា ថាបានត្រឡប់ទៅរកចំណីនៅក្នុងប្រទេសអូស្រ្តាលីដោយជោគជ័យ ក្រោយចេញពីទីតំាងពងកូននាឆ្នាំកន្លងទៅថ្មីៗនេះ៕SP