ប៉ូលីសថៃកំពុងតាមចាប់ខ្លួន ជនបរទេស៣៩នាក់ ភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឆ្លងព្រំដែនមកថៃ
មីយ៉ាន់ម៉ា៖ ជនបរទេសចំនួន៣៩នាក់ បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ដែលក្រុមមន្ត្រីកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរ។
ក្រុមជនបរទេសដែលបានភៀសខ្លួនមកពីស្រីលង្កា នេប៉ាល់ ម៉ាឡេស៊ី និងរុស្ស៊ី បានឆ្លងចូលខេត្តតTak របស់ប្រទេសថៃ។ នេះបើតាមមេប៉ូលិសក្នុងក្រុងម៉ែសុត។
លោក វរសេនីយ៍ Pittayakorn Petcharat បញ្ជាក់ថា ពួកគេបានភៀសខ្លួនចេញពីទីក្រុងម្យីវ៉ាឌី Myawaddy ឆ្លងកាត់ព្រំដែន។ ទីក្រុងម្យីវ៉ាឌី ត្រូវបានគ្រប់គ្រងដោយកងជីវពលចូលបក្សសម្ព័ន្ធយោធា ហើយជាកន្លែងក្ដៅនៃការផលិតគ្រឿងញៀន និងឈុតឆបោកតាមអ៊ីនធឺណិត។
លោកPittayakorn បាននិយាយថា ស្ថានទូតស្រីលង្កានៅរាជធានីបាងកក បានស្នើសុំជំនួយពីអាជ្ញាធរថៃ បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋរបស់ខ្លួនចំនួន៣២នាក់ បានជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ជនជាតិនេប៉ាល់៥នាក់ ម៉ាឡេស៊ីម្នាក់ និងរុស្សីម្នាក់ ក៏ស្ថិតក្នុងក្រុមដែលបានរត់គេចខ្លួន និងទៅដល់ប្រទេសថៃផងដែរ៕