ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា បញ្ហារបស់ ជា សារ៉ន ត្រូវបានបង្កកដីជាង២ពាន់ក្បាលដីហើយ ដើម្បីជួយជនរងគ្រោះ។

 នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែនរដ្ឋាភិបាលស្ងាត់មិនគិតគូរដោះស្រាយបញ្ហា ជា សារ៉ន និងពលរដ្ឋនោះទេ ។ តែរដ្ឋាភិបាលស្ងាត់ មិនផ្សាយឲ្យពលរដ្ឋដឹងមែន តែកំពុងប្រើយន្តការច្បាប់ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋហើយ ។

លើការងារដោះស្រាយវិវាទបុរី សម្តេចធិបតី បញ្ជាក់ថា "ខ្ញុំសូមកោតសរសើរ និង លើកទឹកចិត្ត ឱ្យក្រសួង បន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាបុរី ដោយយកគោលការណ៍យោគយល់គ្នាក្នុងគ្រាលំបាកជាចម្បង និង ការពារបាននូវ ស្ថិរភាពឧស្សាហកម្មអចលនទ្រព្យ "។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឱ្យអស់ទាំងស្រុងនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ