សត្វត្រយ៉ងយក្សជិតផុតពូជ ៣ក្បាលត្រូវបានក្រុមប្រមាញ់ សម្លាប់ក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ
សត្វត្រយ៉ងយក្សជាប្រភេទជិតផុតពូជបំផុត ចំនួន ៣ក្បាល និងជាបក្សីនិមិត្តរូប នៃព្រះរាជាណា ចក្រកម្ពុជា ត្រូវបានសម្លាប់ក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌ មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS នៅថ្ងៃទី១៦ ខែមេសានេះ។
តាមរយ: អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបញ្ជាក់ថា ហេតុការណ៍នេះ ត្រូវបានប្រ ទះឃើញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។ សត្វត្រយ៉ ងយក្សទាំង៣ក្បាលនេះ ត្រូវបានសម្លាប់ដោយខុសច្បាប់ ដើម្បីយកសាច់ធ្វើជាអាហារ ឬយក ទៅលក់នៅទីផ្សារ។
អង្គការអភិរក្សសត្វព្រៃនេះ បានអះអាងថា នេះជាផ្នែកមួយនៃក្តីបារម្ភជាសកល ដែលអ្នកអភិរក្សកំពុងក ត់សម្គាល់ឃើញមានការកើនឡើង នៃការបរបាញ់ប្រភេទសត្វត្រូវការពារ ចាប់តាំងពីការរីករាលនៃ វីរុសកូវីដ-១៩ បានចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចលក្ខណៈប្រពៃណី និងសង្គមកិ ច្ចនៅ តំបន់ជនបទ៕SP