មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង បានដកហូតសាច់សត្វព្រៃចំនួន៣៩ គីឡូ និងសត្វត្រគួតងាបចំនួន២ ក្បាលពីអាជីវករនៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង។
បើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមិថុនា ថា សាច់សត្វព្រៃចំនួន៣៩ គីឡូរួមមាន សត្វឈ្លូស ប្រើស ជ្រូកព្រៃ និងសត្វត្រគួត ព្រមទាំងវត្ថុតាងមួយចំនួនទៀតត្រូវដុតបំផ្លាញចោល ខណៈបានរត់គេចខ្លួន។
ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង បានសហការជាមួយលោកមេឃុំថ្មកែវ ទៅទទួលយកសត្វអកចំនួន០១ក្បាល ពីឈ្មោះសែន តៃ ប្រជាពលរដ្ឋរស់នៅភូមិញ៉ាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដោយឡែក មន្ត្រីឧទ្យានុរក្ស បានចុះដាក់ស្លាកហាមកាប់រានដីព្រៃ ភូមិសាស្ត្រស្រុកថាឡានបរិវ៉ាត់ ស្រុកបូរីអូរស្វាយសែនជ័យផងដែរ៕SS