(បរទេស)៖សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងស៊ើបអង្កេតករណីអំពើហឹង្សា បន្ទាប់ពីមានជម្លោះដ៏ធំចំនួនពីរ និងកាតក្រហមចំនួនបួនបានធ្វើឱ្យការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងវគ្គផ្ដាច់ព្រ័ត្រប្រែក្លាយទៅជាចលាចល ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន VOA​ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ីបាននិយាយថា៖ AFC មានការខកចិត្តយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុមិនសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ស៊ីហ្គេម វគ្គផ្តាច់ព្រ័ត្ររវាងឥណ្ឌូនេស៊ី និងថៃ ។

ជាមួយគ្នានោះ AFC គូសបញ្ជាក់អំពីសារៈសំខាន់នៃការលេងដោយយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងភាពរួសរាយរាក់ទាក់របស់កីឡា ហើយប្រកាន់ខ្ជាប់នូវវិធីសាស្រ្តមិនអត់ឱនចំពោះអំពើហឹង្សាទាំងអស់ ដែលគំរាមកំហែងដល់សុចរិតភាពរាងកាយរបស់កីឡាករ និងមន្ត្រី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ