ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានលើកពេលដោយសារ COVID-19 នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ នេះបើតាមគណៈកម្មាធិការអន្តរជាតិអូឡាំពិក (IOC) ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ទីក្រុងតូក្យូឆ្នាំ២០២០ ដំបូងឡើង គ្រោងនឹងដំណើរការទៅពី ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ ប៉ុន្តែត្រូវបានលើកពេលរហូតដល់ឆ្នាំក្រោយ ដោយសារការឆ្លងរាតត្បាត COVID-19 និងក្រោយ មានការយល់ព្រមពីនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ និង IOC៕
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ