អឺរ៉ុប៖ក្រុមកាំភ្លើងធំ Arsenal បានបង្កើនបានដាក់គោដៅយកខ្សែបំរើរបស់ក្រុម Atletico Madrid កីឡាករ Thomas Partey ។ Arsenalបានរាយការណ៍ថានឹងប្រើកញ្ចប់ថវិកាចំនួន ៤៣.៥ លានផោននៅលើតុរបស់ក្រុម Atletico Madrid ។ នេះបើយោងតាមប្រភព៖DailyMail

ខ្សែបម្រើសញ្ជាតិហ្កាណារូបនេះបានក្លាយជាតួអង្គសំខាន់ម្នាក់នៅឯកីឡាដ្ឋាន Wanda Metropolitano  រដូវកាលនេះ ដែលមានការប្រកួតចំនួន ៣៥ ដងក្នុងការប្រកួតទាំងអស់ដើម្បីជួយឱ្យ Atletico ឈានដល់វគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ ទោះយ៉ាងណា Partey នៅតែចង់បន្តកិច្ចសន្យារបស់គាត់ជាមួយក្លិនចាស់ ហើយយោងទៅតាម Corriere dello Sport ក្រុមរបស់លោក Mikel Arteta បានដាក់សំណើដេញថ្លៃ ៤៣.៥ លានផោន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ